ព័ត៌មានអន្តរជាតិ

អាមេរិក ​កំពុងប្រមូលផ្ដុំបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ​ឲ្យ​បន្ត​ដាក់សម្ពាធ​អតិបរមា ​ប្រឆាំង​​កូរ៉េខាងជើង

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ​បាន​ព្រមាន​ថា ​ពួកគេនឹងនៅតែ​បន្ត​ដាក់​ទណ្ឌកម្ម ​ទៅលើបណ្តា​ក្រុមហ៊ុន និង​បុគ្គល​នានា ​ដែល​ធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់ ​ជាមួយ​នឹង​កូរ៉េខាងជើង រហូតទាល់តែរបបមួយនេះ ព្រមបោះបង់កម្មវិធីនុយក្លេអែរទាំងស្រុក។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដោយអាមេរិក ​បានប្រាប់ទៅកាន់បណ្ដាប្រទេសនានានៅ​តំបន់​អាស៊ីអាគ្នេយ៍ ​ឲ្យ​បន្ត​យុទ្ធនាការ​ដាក់សម្ពាធ​អតិបរមា​ប្រឆាំង​នឹងក្រុងព្យុងយ៉ាង ដើម្បីសម្រេចបាននូវ​ភាពជោគជ័យលែងឲ្យ​មានអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េទាំងមូល។

ការលើកទ្បើងនេះ បានកើតទ្បើងនៅ​មុន​កិច្ចជំនួបកំពូល​អាស៊ាន​ប្រចាំឆ្នាំ ​ដែល​នឹង​ចាប់ផ្តើមនាថ្ងៃទី១១ខែវិច្ឆិកា​ ក្នុងប្រទេសសិង្ហបុរីខាងមុខ​ ដោយរដ្ឋាភិបាល​អាមេរិក បានកំពុងធ្វើការជំរុញ​ដល់​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ មិន​ឲ្យ​បញ្ចប់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ​ហើយ​ជំនួស​មកវិញ​នូវ​ការបន្ត​ប្រឆាំង​នឹង​កូរ៉េខាងជើង ​សម្រាប់​ប្រាក់​ចំណូល​ ដែល​ទទួល​បាន​ទៅ​ទូទាំង​តំបន់​ទាំងមូលផងដែរ៕

មតិយោបល់