ព័ត៌មានអន្តរជាតិ

រថយន្តក្រុងពីរគ្រឿង បុកគ្នានៅហ្សីមបាវ៉េ ផ្ដាច់ជីវិតមនុស្សយ៉ាងតិច ៤៧នាក់

ហ្សីមបាវ៉េ: យ៉ាងហោចណាស់មនុស្ស ៤៧ នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីរថយន្តក្រុង ២ គ្រឿងបុកគ្នា នៅភាគអាគ្នេយ៍ប្រទេសហ្ស៊ីមបាវ៉េ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

រថយន្ដក្រុងមួយគ្រឿង បានធ្វើដំណើរទៅកាន់រដ្ឋធានី Harare ដែលចេញពីភាគខាងកើតទីក្រុង Mutare ហើយមួយគ្រឿងទៀត បានធ្វើដំណើរតាមទិសផ្ទុយគ្នា មកដល់ចំណុចកើតហេតុ នៅទីប្រជុំជន Rusape ក៏បានបុកគ្នាតែម្ដង។

អ្នកនាំពាក្យប៉ូលិសលោក Paul Nyathi បានប្រាប់ភ្នាក់ងារ ZBC ថា ក្រៅពីជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំងនោះ ក៏មានអ្នកផ្សេងទៀតជាច្រើននាក់បានរងរបួសផងដែរ។

តាមរយ:រូបភាពពីកន្លែងកើតហេតុ បានបង្ហាញថា រថយន្តក្រុងទាំងពីរគ្រឿងរងការខូចខាត រួមទាំងមានសាកសព និងឥវ៉ាន់នៅរាយប៉ាយពេញផ្លូវ៕

មតិយោបល់