ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសអាមេរិក សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប នៅរដ្ឋកាលីហ្វ័រនីញ៉ា

អាមេរិក: កងកម្លាំងទ័ពអាកាសរបស់អាមេរិក បានបាញ់មីស៊ីលផ្លោងអន្តរទ្វីប Minuteman III នៅសប្ដាហ៍នេះ ពីមូលដ្ឋានទ័ពអាកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ដែលជាផ្នែកមួយ នៃការសាកល្បងប្រតិបត្តិការថ្មីបំផុត របស់ទីភ្នាក់ងារមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

មីស៊ីលផ្លោងនេះ បានបាញ់ចេញពីរូងក្រោមដីមួយ នៅឯមូលដ្ឋានកងទ័ពអាកាសនាម៉ោង ១១ និង០១ នាទីយប់ថ្ងៃអង្គារ ឆ្ពោះទៅរកទិសដៅមហាសមុទ្រប៉ាស៊ីហ្វិក។

ដោយការបាញ់សាកល្បងនេះ ត្រូវបានធ្វើឡើងដើម្បីកំណត់ពីភាពត្រឹមត្រូវ ក៏ដូចជាការជឿជាក់នៃប្រព័ន្ធអាវុធមួយនេះ៕

មតិយោបល់