ព័ត៌មានអន្តរជាតិ

អង់គ្លេស កំពុងស្វែងរកការដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុប ប្រឆាំងនឹងមន្រ្តីជាន់ខ្ពស់របស់រុស្សី

អង់គ្លេស: រដ្ឋាភិបាលទីក្រុងឡុងដ៍ កំពុងស្វែងរកការដាក់ទណ្ឌកម្មថ្មីពីអឺរ៉ុប ប្រឆាំងនឹងមន្ត្រីស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់រុស្ស៊ី ដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើអត្តឃាតលើអតីតមន្រ្តីចារកិច្ចរុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់លោក ឈ្មោះ Yulia ដោយសារធាតុគីមីពុល នៅទីក្រុង Salisbury របស់ប្រទេសអង់គ្លេស កាលពីខែមីនាកន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

កាសែត The Times បានរាយការណ៍ថា សេចក្តីព្រាងលើបញ្ជីឈ្មោះបុគ្គល ដែលអាចត្រូវបានកំណត់ ដោយការដាក់ទណ្ឌកម្ម ក្នុងនោះក៏រួមមានទាំងសមាជិក នៃអ្នកដឹកនាំ GRU ផងដែរ។

ដោយអង់គ្លេសនៅពេលនេះ កំពុងស្វែងរកការដាក់ទណ្ឌកម្ម ប្រឆាំងនឹងបុគ្គលទាំងនោះ ដែលស្ថិតក្រោមយន្តការថ្មីរបស់ទីក្រុងប្រ៊ុសសែល ដើម្បីដាក់ទណ្ឌកម្មអ្នកជាប់ពាក់ព័ន្ធនឹងការវាយប្រហារអាវុធគីមី។

ប្រភពដដែល បានបន្ថែមទៀតថា ក្រុងទ្បុងដ៍សង្ឃឹមថា នឹងទទួលបានការគាំទ្រពីបារាំង និងអាល្លឺម៉ង់ សម្រាប់ការដាក់ទណ្ឌកម្មថ្មីមួយនេះ។

លើសពីនេះ ក្រុងឡុងក៏កំពុងអំពាវនាវឲ្យរដ្ឋមន្រ្តីការបរទេសដទៃទៀត អនុម័តការរឹតបន្តឹងទ្រព្យសម្បត្តិ និងការធ្វើដំណើរ សម្រាប់បុគ្គលទាំងនោះផងដែរ៕

មតិយោបល់