ព័ត៌មានអន្តរជាតិ

លោក អាបេ ថ្លែងសរសើរលោក ត្រាំ បន្ទាប់ពីការបោះឆ្នោតអាមេរិក នៅពាក់កណ្តាលអាណត្តិ

ជប៉ុន: អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ជប៉ុន នៅព្រឹកថ្ងៃសុក្រនេះ បាននិយាយថា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានថ្លែងសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ នៅក្នុងការបោះឆ្នោតអាមេរិក នាពាក់កណ្តាលអាណត្តិ តាមរយ:ការជជែកគ្នាតាមទូរស័ព្ទ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

យោងតាមលោក Yoshihide Suga ប្រធានខុទ្ទកាល័យគណ:រដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោក ត្រាំ បានអបអរចំពោះការសរសើររបស់លោក អាបេ ហើយបានសម្តែងនូវឆន្ទ: បន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនាយករដ្ឋមន្ត្រីជប៉ុនផងដែរ។

បន្ទាប់ពីការបោះឆ្នោតអាមេរិក នៅពាក់កណ្តាលអាណត្តិ កាលពីថ្ងៃអង្គារ បក្សសាធារណរដ្ឋរបស់លោក ត្រាំ បានកាន់កាប់សំឡេងភាគច្រើនរបស់ពួកគេ នៅក្នុងព្រឹទ្ធសភា ខណ:បក្សប្រជាធិបតេយ្យវិញ ទទួលបានការគ្រប់គ្រងនៅសភា។

សូមជំរាបថា អនុប្រធានាធិបតីអាមេរិក លោក Mike Pence គ្រោងនឹងធ្វើទស្សនកិច្ចនៅជប៉ុន នាសប្តាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយលោក អាបេ៕

មតិយោបល់