Post News Media ព័ត៌មានអន្តរជាតិ អាមេរិក មានបំ...

អាមេរិក មានបំណងចង់ឲ្យរុស្ស៊ី បើកដៃឲ្យអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើកងកម្លាំងអ៊ីរ៉ង់នៅស៊ីរី

ស៊ីរី: ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅស៊ីរី បាននិយាយថា ក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកការគ្រាំទ្រ ពីកងកម្លាំងយោធាបរទេសទាំងអស់ នៅក្នុងប្រទេសស៊ីរី ដើម្បីសម្រេចបាននូវក្ដីសង្ឃឹមរបស់ពួកគេ ជាក់ស្ដែងគឺរុស្សីតែម្ដង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដោយលោក James Jeffrey បាននិយាយថា អាមេរិក សង្ឃឹមថា រុស្ស៊ីនឹងអនុញ្ញាតឲ្យកងកម្លាំងអ៊ីស្រាអែល ទម្លាក់គ្រាប់បែកទៅលើកងយោធាអ៊ីរ៉ង់ នៅក្នុងទឹកដីស៊ីរី បន្ទាប់ពីការដឹកជញ្ជូនប្រព័ន្ធការពារអាកាស S-300។

ក្នុងនោះលោក Jeffrey បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា «រុស្ស៊ី បានអនុញ្ញាតការពិគ្រោះយោបល់ ជាមួយអ៊ីស្រាអែល អំពីការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងគោលដៅអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ដែលជាគោលបំណង និងក្ដីសង្ឃឹមរបស់អាមេរិកយ៉ាងមុតមាំថា វិធីសាស្ត្រដ៏មានសិទ្ធិនោះ គឺជាការអនុញ្ញាតឲ្យអ៊ីស្រាអែលបន្តសកម្មភាពរបស់ពួកគេ»។

កាលពីដើមខែតុលា រុស្ស៊ីបានបញ្ជូនប្រព័ន្ធការពារអាកាស S-300 របស់ខ្លួន ទៅកាន់ប្រទេសស៊ីរី បន្ទាប់ពីកើតឧបទ្ទវហេតុមួយ ដោយយន្តហោះចម្បាំង Il-20 របស់រុស្ស៊ី ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីល S-200 របស់ស៊ីរី ដោយសារតែការភ័ន្តច្រទ្បំថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល៕

Loading...