Post News Media ព័ត៌មានអន្តរជាតិ វាយប្រហារដែនអ...

វាយប្រហារដែនអាកាសដឹកនាំដោយអាមេរិក សម្លាប់ជនស៊ីវិល ២៦ នាក់នៅស៊ីរី

ស៊ីរី: ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ការវាយប្រហារតាមអាកាសមួយ ដែលដឹកនាំដោយអាមេរិក បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ចំនួន ២៦ នាក់ កាលពីថ្ងៃសុក្រ នៅខេត្ត Deir al-Zour ភាគខាងកើតប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការវាយប្រហារនេះ បានសំដៅទៅលើទីប្រជុំជន Hajin ក្នុងតំបន់ជនបទភាគខាងកើតនៃខេត្ត Deir al-Zour ដោយជនរគ្រោះភាគច្រើន គឺជាស្ត្រីនិងកុមារ។

អាមេរិក បានផ្ដល់ការគាំទ្រដល់កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលដឹកនាំដោយឃឺដ ដើម្បីកម្ចាត់ពួក IS នៅលើច្រាំងខាងកើតនៃទន្លេ Euphrates ក្បែរព្រំដែនអ៊ីរ៉ាក់។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋាភិបាលស៊ីរី ក៏បានចោទសួរទ្បើង អំពីចេតនានៃប្រតិបត្តិការ ដែលដឹកនាំដោយអាមេរិក នៅតំបន់សម្បូរប្រេងនោះផងដែរ៕

Loading...