ព័ត៌មានអន្តរជាតិ

ក្រុមសកម្មប្រយុទ្ធ បាញ់ប្រហារសម្លាប់ និងបង្ករបួសដល់ទាហានស៊ីរីជាច្រើននាក់ នៅខេត្តហាម៉ា

រុស្ស៊ី: ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា ទាហានស៊ីរីសរុបចំនួន ៦ នាក់ ត្រូវបានសម្លាប់ខណ: ៥នាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហារនៅខេត្តហាម៉ា ភាគកណ្តាលប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការវាយប្រហារនេះ គឺជាការរំលោភបទឈប់បាញ់គ្នា ដែលបានចុះកិច្ចព្រមព្រៀង នៅក្នុងតំបន់ Idlib ក្នុងរយ:ពេល ២៤ ម៉ោងចុងក្រោយនេះ។

ដោយពាក់ព័ន្ធនឹងបញ្ហានេះ មជ្ឈមណ្ឌលរុស្ស៊ី សម្រាប់ការផ្សះផ្សាគណបក្សប្រឆាំង បានជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន នៅភាគខាងកើតខេត្ត Deir ez-Zor ដើម្បីពិភាក្សាអំពីការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផងដែរ។

សូមជំរាបថា ស៊ីរីបានស្ថិតនៅក្នុងស្ថានភាព នៃសង្គ្រាមស៊ីវិល ចាប់តាំងពីឆ្នាំ ២០១១កន្លងមក ដោយកងកម្លាំងរដ្ឋាភិបាល បានប្រយុទ្ធប្រឆាំងនឹងក្រុមប្រឆាំងជាច្រើនក្រុម មានទាំងពួកសកម្មប្រយុទ្ធ និងភេរវករ។ ខណ:ដែលរុស្ស៊ី រួមជាមួយតួកគី និងអ៊ីរ៉ង់ បានដើរតួនាទីជាអ្នកសម្របសម្រួល និងធានាឲ្យមានបទឈប់បាញ់គ្នាចំពោះរបបនៅស៊ីរី៕

មតិយោបល់