Post News Media ព័ត៌មានអន្តរជាតិ អង់គ្លេស លក់ប...

អង់គ្លេស លក់ប្រព័ន្ធអាវុធទៅឲ្យចិន ដោយគ្មានដែនកំណត់

អង់គ្លេស: ក្រុមហ៊ុនការពារជាតិអង់គ្លេសមួយ នឹងផ្គត់ផ្គង់គ្រឿងបរិក្ខាយោធាគ្មានដែនកំណត់ដល់ប្រទេសចិន ក្នុងនោះរួមមានទាំងបច្ចេកវិទ្យារ៉ាដាតាមអាកាសផងដែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

យ៉ាងណាមិញទោះបីជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខាការពារជាតិអង់គ្លេស មិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណជាសាធារណ: ក៏ដោយក៏អាជ្ញាប័ណ្ណនាំចេញបុគ្គលមួយ ហៅកាត់ថា OIEL ត្រូវបានបង្កើតឡើង ចាប់តាំងពីខែមេសា ដែលមានរយ:ពេលពីរខែមកហើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ​តេរ៉េហ្សា មេ​ បានមកធ្វើទស្សនកិច្ច នៅក្រុងប៉េកាំង។

នៅក្រោមកិច្ចព្រមព្រៀងថ្មី ក្រុមហ៊ុនផ្គត់ផ្គង់នេះ នឹងនាំចេញនូវបរិមាណទំនិញគ្មានដែនកំណត់ រួមទាំងឧបករណ៍គ្រឿងបន្លាស់កម្មវិធី និងបច្ចេកវិទ្យា សម្រាប់ប្រព័ន្ធរ៉ាដាយោធាដល់ប្រទេសចិនផងដែរ។ ដោយកិច្ចព្រមព្រៀងកន្លងមក រវាងប្រទេសទាំងពីរ បានកំណត់បរិមាណ និងតម្លៃនៃការលក់អាវុធរបស់អង់គ្លេស ទៅកាន់ប្រទេសចិន។

សូមជំរាបថា គ្រឿងបរិក្ខាយោធាទាំងនោះ រួមមានប្រព័ន្ធត្រួតពិនិត្យ និងប្រឆាំងអាវុធ សម្រាប់យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើកជាដើម៕

Loading...