ព័ត៌មានអន្តរជាតិ

ការដាក់ទណ្ឌកម្មរបស់លោកខាងលិច ប្រឆាំងនឹងរុស្ស៊ី គឺជាការខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍

បរទេស: ខណ:ដែលសេដ្ឋកិច្ចធំជាងគេនៅសហភាពអឺរ៉ុប កាន់តែធ្វើពាណិជ្ជកម្ម ជាមួយក្រុងម៉ូស្គូមានចំនួនអ្នកការទូតកើនឡើង បានសបញ្ជាក់ឲ្យឃើញថា ការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិច ប្រឆាំងនឹងរុស្ស៊ីនៅពេលនេះ គឺជាភាពបរាជ័យមួយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការដាក់កំហិតប្រឆាំងនឹងរបបដឹកនាំរុស្ស៊ី នៅក្នុងខែមីនា ឆ្នាំ ២០១៤កន្លងមក ដោយការដាក់ទណ្ឌកម្មរបស់លោកខាងលិច បានប្ដេជ្ញាថា នឹងកាត់បន្ថយការចូលទៅរកធនធានអាជីវកម្ម និងហិរញ្ញវត្ថុរបស់ទីក្រុងម៉ូស្គូ។ តែទោះបីជាយ៉ាងនេះក្ដី ភាពជោគជ័យនៃការលក់ប្រព័ន្ធ ប្រឆាំងមីស៊ីល S-400 នៅលើទីផ្សារអន្តរជាតិរបស់រុស្ស៊ី នៅតែបន្តកើនទ្បើង វាហាក់បីដូចជាការផ្តន្ទាទោសលើរបបមួយនេះ គឺជាការខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍។

ដោយប្រព័ន្ធ S-400 នីមួយៗមានតម្លៃ ៤០០លានដុល្លារ ដែលវាជាប្រព័ន្ធការពារផ្លូវអាកាសកម្រិតខ្ពស់បំផុត របស់ពិភពលោក កំពុងជាចំណុចដ៏ក្តៅគគុក បន្ទាប់ពីការលក់វានេះ បានកើនឡើងខ្ពស់ ខណ:ដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងប៉ុនប៉ងផ្តន្ទាទោសបណ្ដាលប្រទេសណា ដែលទិញប្រព័ន្ធនេះ។

សូមជំរាបថា ប្រទេសឥណ្ឌា និងតួកគី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីទិញ S-400s នៅឆ្នាំ២០១៨ ពីរុស្ស៊ីបន្ទាប់ពីចិន បានទទួលការដឹកជញ្ជូនប្រព័ន្ធនេះ ជាលើកដំបូងរួចរាល់។ ស្របពេលដែលកិច្ចចរចាកំពុងចាប់ផ្តើមផងដែរ រវាងវិមានក្រឹមឡាំង និងអ៊ីរ៉ាក់ អារ៉ាប់ប៊ីសាអូឌីត ក៏ដូចជាកាតា ដើម្បីទិញប្រព័ន្ធការពារចល័ត ដ៏ទំនើបបំផុតមួយនេះ៕

មតិយោបល់