ព័ត៌មានអន្តរជាតិ

លោកស្រី មឺគែល អំពាវនាវឲ្យបង្កើតកងទ័ពអឺរ៉ុបជាក់លាក់នាពេលខាងមុខ ខណៈលោក ត្រាំ ហៅវាថាជាការប្រមាថយ៉ាងខ្លាំង

អាល្លឺម៉ង់: អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល កាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យមានកងទ័ពអឺរ៉ុប ជាក់លាក់នាពេលអនាគត ខណ:ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅសំណើបែបនេះ ថាជាការប្រមាថយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ថ្លែងទៅកាន់សហភាពអឺរ៉ុបស្តីពីទស្សនវិស័យរបស់លោកស្រី សម្រាប់អនាគតនៃទ្វីបអឺរ៉ុប លោកស្រី មឺគែល បានអំពាវនាវឲ្យមានក្រុមប្រឹក្សាសន្តិសុខអឺរ៉ុបមួយ ដែលនឹងផ្តោតសំខាន់លើគោលនយោបាយការពារជាតិ និងសន្តិសុខនៅលើទ្វីបនេះ។

ដោយការលើកទ្បើងរបស់លោកស្រី បាននកើតឡើងនៅពេលដែលលោក ត្រាំ បានចំអកម្ដងហើយម្ដងទៀតដល់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលបានស្នើសុំឲ្យមានការបង្កើតកងទ័ពអ៊ឺរ៉ុប ខណ:សំណើមួយនេះ បានធ្វើឲ្យរដ្ឋាភិបាលវ៉ាស៊ីនតោនព្រួយបារម្ភថា វាអាចជះឥទ្ធិពលដល់សម្ព័ន្ធភាពណាតូ៕

មតិយោបល់