Post News Media ព័ត៌មានអន្តរជាតិ ក្រុមអ្នកពន្ល...

ក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងប្រយុទ្ធប្រឆាំងការរីករាលដាលភ្លើងឆេះព្រៃ នៅរដ្ឋកាលីហ្វ័រនីញ៉ា បន្ទាប់ពីមនុស្សស្លាប់កើនដល់ ៤៤ នាក់

អាមេរិក: ក្រុមអ្នកពន្លត់អគ្គិភ័យរាប់ពាន់នាក់ បាននឹងកំពុងប្រតិបត្តិការនៅភាគខាងជើង និងភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃអង្គារ ខណ:ដែលក្រុមជួយសង្គ្រោះ បានស្វែងរកសាកសព តាមផ្ទះសម្បែង និងរថយន្ត ដែលរងការបំផ្លិចបំផ្លាញ ដោយសារភ្លើងឆេះព្រៃដ៏អាក្រក់ នៅក្នុងប្រវត្តិសាស្រ្តរបស់អាមេរិក។

រហូតមកដល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ៤៤នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត នៅក្នុងករណីនេះ ខណ:ជនរងគ្រោះរាប់រយនាក់ទៀត មិនទាន់អាចកំណត់ ឬរាប់បញ្ជូលបាន តែតាមការសន្និដ្ឋាន តួលេខអ្នកស្លាប់ទំនងជានឹងកើនឡើងបន្តទៀត។

សូមជំរាបថា ភាគច្រើននៃអ្នកស្លាប់ទាំងនោះ ត្រូវបានគេរាយការណ៍ថា មកពីទីប្រជុំជន Paradise ដែលមានប្រជាជនរស់នៅ ២៦,០០០ នាក់ ស្ថិតនៅតាមវាលទំនាបនៃភ្នំ Sierra Nevada ចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រពីភាគខាងជើងទីក្រុង Sacramento ៕

Loading...