Post News Media ព័ត៌មានអន្តរជាតិ អាមេរិក ជំរុញ...

អាមេរិក ជំរុញឲ្យបន្តដាក់សម្ពាធទណ្ឌកម្មលើកូរ៉េខាងជើង

អាមេរិក: អនុប្រធានាធិបតីអាមេរិកលោក Mike Pence នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើយុទ្ធនាការជំរុញដាក់ទណ្ឌកម្មរបស់ខ្លួន ប្រឆាំងនឹងកូរ៉េខាងជើង ទៅកាន់មេដឹកនាំកំពូលពិភពលោក ក្រោយមានការព្រួយបារម្ភអំពីសម្ព័ន្ធមិត្តសំខាន់របស់ក្រុងព្យុងយ៉ាង បានបន្ធូរបន្ថយទណ្ឌកម្ម ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

កាលពីដើមឆ្នាំនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តមួយ នៅសិង្ហបុរី ដោយមេដឹកនាំទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង មិនច្បាស់លាស់មួយ ស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែក្រោយពីកិច្ចប្រជុំកំពូលរួចមក វាហាក់បីដូចទទួលបានផ្លែផ្កាតិចតួចបំផុត ទើបធ្វើឲ្យភាគីទាំងពីរ បានរិះគន់លើអត្ថន័យពិតប្រាកដនៃកិច្ចព្រមព្រៀងមួយនេះ។

រដ្ឋាភិបាលខាងជើង បានស្ថិតក្រោមការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីរបបមួយ បានបន្តការរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាតិ។

ជុំវិញបញ្ហានេះ ក្រុងវ៉ាស៊ីនតោន បានទទូចឲ្យបណ្ដាលប្រទេសពាក់ព័ន្ធ ត្រូវតែរក្សាជំហរក្នុងការដាក់សម្ពាធរបស់ពួកគេ រហូតទាល់តែកូរ៉េខាងជើង ព្រមបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរទាំងស្រុង៕

Loading...