Post News Media ព័ត៌មានអន្តរជាតិ យោធាអាមេរិក ក...

យោធាអាមេរិក កំពុងប្រឈមហានិភ័យ ដោយសារបាត់បង់ឧត្តមភាពប្រកួតប្រជែងរបស់ខ្លួន

អាមេរិក: ក្រុមអ្នកជំនាញមួយក្រុម បានធ្វើការវាយតម្លៃយ៉ាងម៉ត់ចត់ និងដោយប្រុងប្រយ័ត្នបំផុត អំពីយុទ្ធសាស្រ្តការពារជាតិ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាពេលកន្លងមក។ ដោយតាមរបាយការណ៍ បានឲ្យដឹងថា តួនាទីជាសកលរបស់អាមេរិក ដែលបានដើរអស់រយ:ពេលជាច្រើនឆ្នាំមកហើយ គឺអាស្រ័យលើមូលដ្ឋានគ្រឹះអំណាចយោធា មិនអាចផ្គូរផ្គងគ្នាបានទ្បើយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដោយសារបច្ចុប្បន្ននេះ កម្រិតនៃឧត្តមភាពរបស់យោធាអាមេរិក ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងវិស័យសំខាន់ៗ។

ការសិក្សានេះ បានទទូចឲ្យដឹងថា «មានបញ្ហាប្រឈមបន្ទាន់ ដែលត្រូវតែដោះស្រាយ ប្រសិនបើអាមេរិកចង់ជៀសវាងការខូចខាតយូរអង្វែង ចំពោះសន្តិសុខជាតិរបស់ខ្លួន»។

ប្រភពដដែលបានអះអាងបន្ថែមថា «សុវត្ថិភាព និងសុខុមាលភាពរបស់អាមេរិក គឺមានហានិភ័យខ្ពស់ ជាងពេលណាៗទាំងអស់ ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដោយសារឧត្តមភាពផ្នែកយោធារបស់អាមេរិក បានធ្លាក់ចុះទៅក្នុងកម្រិតគ្រោះថ្នាក់បំផុត»៕

Loading...