Post News Media ព័ត៌មានអន្តរជាតិ អាមេរិក នឹងកា...

អាមេរិក នឹងកាត់បន្ថយចំនួនកងទ័ពនៅអាហ្វ្រិក

អាមេរិក: យោធាអាមរិក នឹងដកកងទ័ពរាប់រយនាក់ ដែលកំពុងធ្វើប្រតិបត្តិការប្រឆាំងភេរវកម្ម នៅទូទាំងទ្វីបអាហ្វ្រិក ក្នុងរយ:ពេលប៉ុន្មានឆ្នាំខាងមុខទៀត ដោយមន្ទីរបញ្ចកោណ បាននិយាយថា ការផ្លាស់ប្ដូរនេះ បានកើតឡើងចំពេលមានកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់អាទិភាពសម្រាប់ធនធានខ្លួន ទៅលើការប្រកួតប្រជែងរយ:ពេលយូរ ជាមួយចិន និងរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

បច្ចុប្បន្ននេះ យោធាអាមេរិកប្រមាណ ៧,២០០នាក់ មានមូលដ្ឋាន និងកំពុងឈរជើងនៅបណ្ដាលប្រទេសអាហ្វ្រិក ជាក់ស្តែងដូចជាក្នុងប្រទេសសូម៉ាលី នីហ្សេរីយ៉ា និងលីប៊ីជាដើម។

លោក Candice Tresch អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនកងទ័ពនៅទីនោះ នឹងត្រូវកាត់បន្ថយប្រហែល ១០ ភាគរយ ក្នុងរយ:ពេលប៉ុន្មានឆ្នាំខាងមុខទៀត៕

Loading...