Post News Media ព័ត៌មានអន្តរជាតិ ប្រមុខក្រុមហា...

ប្រមុខក្រុមហាម៉ាស់ ព្រមានអ៊ីស្រាអែលកុំឲ្យវាយប្រហារ នៅតំបន់ហ្គាហ្សា

ហ្គាហ្សា: ប្រមុខចលនាអ៊ីស្លាមហាម៉ាស នៅតំបន់ហ្គាហ្សាលោក Yehia Sinwar កាលពីថ្ងៃសុក្រ បានព្រមានអ៊ីស្រាអែលថា កុំឲ្យធ្វើការវាយលុកយោធាណាមួយ លើតំបន់ហ្គាហ្សានាពេលអនាគត ដែលចលនារបស់លោក ត្រូវបានគេដឹងថា បានគ្រប់គ្រងនៅទីតាំងនោះ តាំងពីឆ្នាំ ២០០៧កន្លងមក។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការព្រមានរបស់លោក Sinwar ធ្វើឡើងក្នុងអំឡុងពិធីមួយ ដោយលោកបានធ្វើអធិប្បាយ អំពីពួកសកម្មប្រយុទ្ធហាម៉ាចំនួន ៧ នាក់ ដែលត្រូវបានសម្លាប់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង ជាមួយកងកម្លាំងពិសេសរបស់យោធាអ៊ីស្រាអែល ស្ថិតនៅទីប្រជុំជន Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។

ពិធីនោះ ត្រូវបានគេប្រារព្ធឡើងនៅជិតផ្ទះរបស់លោក Noor Baraka ដែលជាសកម្មប្រយុទ្ធកំពូលរបស់ក្រុមហាម៉ាស់ ស្ថិតក្នុងចំណោមមនុស្សទាំងប្រាំពីរនាក់ ដែលត្រូវបានគេសម្លាប់ នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង៕

Loading...