Post News Media ព័ត៌មានអន្តរជាតិ អាមេរិក នឹងបន...

អាមេរិក នឹងបន្ត​​ដាក់​ទណ្ឌកម្ម​ជា​អតិបរមា ប្រឆាំងនឹងកូរ៉េខាងជើង ​រហូត​ទាល់​តែ​គ្មាន​អាវុធ​នុយ​ក្លេអ៊ែរទាំង​ស្រុង

អាមេរិក: អនុ​ប្រធានា​ធិបតី​​អាមេរិក ​លោក ​Mike Pence ​បាននិយាយ​ថា​ ​ក្រុង​វ៉ាស៊ីនតោន ​នឹង​នៅតែរក្សាជំហរ​ដាក់សម្ពាធ​ទណ្ឌកម្ម​សេដ្ឋកិច្ច ​ប្រឆាំង​នឹង​ក្រុងព្យុងយ៉ាង ​ដោយ​បាន​ជំរុញ​ឲ្យ​បណ្ដាលប្រទេស​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​បន្ត​យុទ្ធនា​ការ​ដាក់​គំនាប​ជា​អតិបរមា​ប្រឆាំង​របបមួយនេះ រហូត​ទាល់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង នៅលើឧបទ្វីបកូរ៉េ។

បន្ទាប់​ពី​ជំនួប​ទ្វេភាគី ​ រវាងលោក Pence​ ​​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​សិង្ហបុរី​លោក ​Lee Hsien Loong​ កាល​ពី​ថ្ងៃ​សុក្រ លោក Pence​ បាននិយាយថា៖ «យើង​ គួរតែ​បន្តយុទ្ធនាការ​ដាក់​គំនាប ​និង​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ទាំង​អស់ ទៅលើក្រុងព្រុងយ៉ាង រហូតទាល់តែមានការត្រួតពិ​និត្យ​ អាចបញ្ជាក់​បានថា ពិតជាគ្មានអាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុងប្រាកដមែន»។

កាលលើកទ្បើង​របស់​លោក​​ Pence ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​ថា ​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ​ជុងអ៊ុន ​បាន​ពិនិត្យ​មើល​ការ​សាក​ល្បង​អាវុធ​កលយុទ្ធ ​ដែលទើប​អភិវឌ្ឍ​ថ្មី​ ​នៅសប្ដាហ៍នេះ៕

Loading...