Post News Media ព័ត៌មានអន្តរជាតិ រុស្ស៊ីថា ពុំ...

រុស្ស៊ីថា ពុំទៅរួចទ្បើយ ចំពោះការប្រគល់ប្រជុំកោះមានជម្លោះ ឲ្យជប៉ុនវិញនោះ

រុស្ស៊ី: ក្រុងម៉ូស្គូ កាលពីថ្ងៃអាទិត្យបាននិយាយថា ការចរចានាពេលខាងមុខស្តីពីការដោះស្រាយជម្លោះ ជាមួយជប៉ុនលើប្រជុំកោះមួយចំនួន ដែលត្រូវបានអះអាងដោយក្រុងតូក្យូនោះ នឹងមិនទទួលបានលទ្ធផលអ្វីទ្បើយពីទីក្រុងម៉ូស្គូ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

នៅពេលមានសំណួរសួរថា តើអាចនិយាយបានទេថា នឹងមានការវិលត្រឡប់ដោយស្វ័យប្រវត្តិ នូវទឹកដីមួយចំនួនទៅកាន់ភាគីជប៉ុន? អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយប្រាប់ទូរទស្សន៍រុស្ស៊ីថា ជាការពិតណាស់ រឿងនេះមិនអាចទៅរួចទ្បើយ។

ដោយលោកបានបញ្ជាក់ថា ជម្លោះជុំវិញប្រជុំកោះ Kuril បានបញ្ចប់នៅសម័យសង្គ្រាមលោកលើកទី២ អំទ្បុងពេលដែលកោះទាំងនោះ ត្រូវបានបញ្ជូលដោយសហភាពសូវៀត និងបញ្ជាក់នៅក្នុងសន្ធិសញ្ញាសន្តិភាព រវាងមហាអំណាចដែលទទួលបានជ័យជម្នះ និងការព្រមទទួលយកដោយភាគជប៉ុនផងដែរ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងតូក្យូ នៅតែបន្តអះអាងថា កោះមួយចំនួន ដែលវាសំដៅទៅលើដែនដីភាគខាងជើងរបស់ខ្លួន មិនត្រូវបានគ្របដណ្ដប់នៅក្នុងកិច្ចព្រមព្រៀងនោះទេ ហើយបានបញ្ជាក់ទៅក្រុងម៉ូស្គូថា គួរតែត្រូវបានប្រគល់ពួកវាឲ្យខ្លួនវិញ៕

Loading...