Post News Media ព័ត៌មានអន្តរជាតិ រុស្ស៊ី តួកគី...

រុស្ស៊ី តួកគី និងអ៊ីរ៉ង់ នឹងធ្វើកិច្ចចរចាបញ្ហាស៊ីរី នៅរដ្ឋធានី Astana នាសប្តាហ៍ក្រោយ

កាហ្សាក់ស្ថាន: រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Kairat Abdrakhmanov បាននិយាយថា ប្រទេសរុស្ស៊ី តួកគី រួមទាំងអ៊ីរ៉ង់ នឹងរៀបចំកិច្ចចរចាស្ដីពីបញ្ហាស៊ីរីនាថ្ងៃទី ២៨ និង២៩ ខែវិច្ឆិការខាងមុខ នៅរដ្ឋធានី Astana ប្រទេសកាហ្សាកស្ថាន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដកស្រង់សម្តីលោក Abdrakhmanov ដោយទីភ្នាក់ងារព័ត៌មាន Tass របស់រុស្ស៊ីកាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា គណ:ប្រតិភូរបស់រដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង ត្រូវបានគេរំពឹងថា នឹងចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។

ដោយលោក បានបញ្ជាក់ផងដែរថា អង្គការសហប្រជាជាតិ និងហ្ស៊កដានី ត្រូវបានគេអញ្ជើញធ្វើជាអ្នកសង្កេតការណ៍។

សូមជំរាបថា សមិទ្ធផលដ៏ធំបំផុត ដែលប្រទេសទាំងបី រំពឹងសម្រាប់កិច្ចចរចាមួយនេះ គឺការបង្កើតតំបន់ដែលពួកគេអះអាងថា អាចកាត់បន្ថយកម្រិតនៃអំពើហឹង្សា នៅក្នុងប្រទេសស៊ីរី៕

Loading...