ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបទេសតួកគីថា ការទិញប្រព័ន្ធប្រឆាំងមីស៊ីល S -400 របស់រុស្ស៊ីនៅតែបន្ត ទោះបីមានការព្រមានពីអាមេរិកក៏ដោយ

តួកគី: S-400 គឺជាប្រព័ន្ធប្រឆាំងមីស៊ីលចល័តជំនាន់ក្រោយ ដែលអាចផ្ទុកមីស៊ីលបីប្រភេទខុសៗគ្នា មានសមត្ថភាពអាចបំផ្លាញគោលដៅបាញ់ពីអាកាសផ្សេងៗ និងស្ទាក់ចាប់មីស៊ីលផ្លោង រយ:ចម្ងាយខ្លី និងវែងពីយន្តហោះឈ្លបយកការណ៍។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។

មន្រ្តីអាមេរិក បានព្រមានថា ប្រសិនបើរដ្ឋាភិបាលក្រុងអាន់ការ៉ា នៅតែបន្តផែនការរបស់ខ្លួន ក្នុងការទិញប្រព័ន្ធ S-400 ពីរុស្ស៊ីនោះ ក្រុងវ៉ាស៊ីនតោន អាចនឹងបដិសេធការផ្ទេរយន្តហោះចម្បាំង F-35 ទៅកាន់ប្រទេសតួកគី។ លើសពីនេះទៅទៀតសភាអាមេរិក ក៏បានអនុម័តច្បាប់ ដែលនឹងរារាំងដល់ការផ្ទេរយន្តហោះចម្បាំង F-35នេះផងដែរ ។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បាននិយាយកាលពីថ្ងៃអង្គារថា ការទិញប្រព័ន្ធមីស៊ីល S-400 របស់តួកគីពីរុស្ស៊ី គឺជាកិច្ចព្រមព្រៀងមួយ បានកំណត់រួចរាល់ ហើយវាក៏មិនអាចលុបចោលបានដែរ ប៉ុន្តែក្រុងអង់ការ៉ា អាចនឹងទិញពីអាមេរិក ក្នុងករណីត្រូវការការផ្គត់ផ្គង់បន្ថែមទៀត៕

មតិយោបល់