Post News Media ព័ត៌មានអន្តរជាតិ កងទ័ពជើងទឹកអា...

កងទ័ពជើងទឹកអាមេរិក ចំណាយប្រាក់ចំនួន ១.៥ពាន់លានដុល្លារ ដើម្បីជួលជុលនាវាមុជទឹក

អាមេរិក: យោងតាមក្រុមឃ្លាំមើលរដ្ឋាភិបាល បានឲ្យដឹងថា ការពន្យារពេលផ្នែកដឹកជញ្ជូន នៅក្នុងកប៉ាល់របស់អាមេរិក គឺ ទាក់ទងនឹងការជួសជុលនាវាមុជទឹកវាយប្រហារមួយគ្រឿង ដែលចំណាយទឹកប្រាក់អស់ ១.៥ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការិយាល័យទទួលខុសត្រូវរបស់រដ្ឋាភិបាល (GAO) បានរាយការណ៍កាលពីថ្ងៃច័ន្ទថា នាវាមុជទឹក USS Boise ដែលជានាវាមុជទឹកវាយប្រហារល្បឿនលឿន នៅទីក្រុង Los Angeles ត្រូវបានគេគ្រោងនឹងចូលទៅក្នុងកន្លែងផលិតនាវាមួយ សម្រាប់ការជួសជុល និងការកែប្រែឆ្នាំផលិត ២០១៣ ។

ប៉ុន្តែរោងចក្រកប៉ាល់ មិនបានធ្វើការច្រើនហួសប្រមាណទេ ដោយសារមិនមានកន្លែងទំនេរ រួមទាំងពេលវេលា និងបុគ្គលិកគ្រប់គ្រាន់ ដើម្បីធ្វើការជួសជុលវា ស្របតាមកាលវិភាគដើមឡើយ។
ដោយសារនាវាមុជទឹកនោះ នៅមិនទាន់ទទួលបានការយកចិត្តទុកដាក់ពីសំណាក់កម្មករនាវាទេ នៅឆ្នាំ ២០១៦ ហើយប្រហែល ៣ ឆ្នាំក្រោយមកទៀត ក្រុមមន្ត្រីបានប្រកាសថា នាវា USS Boise គ្មានគ្រឿងម៉ាស៊ីន សម្រាប់ប្រតិបត្តិការនោះទេ។

ខណ:ក្នុងរយ:ពេលពីរឆ្នាំកន្លងមកនេះ គ្មានអ្វីផ្លាស់ប្តូរទេ សម្រាប់នាវា USS Boise ដែលបច្ចុប្បន្នកំពុងអណ្តែតទឹកនៅមួយកន្លែង មិនមានការធ្វើប្រតិបត្តិការអ្វីទាំងអស់៕

Loading...