Post News Media ព័ត៌មានអន្តរជាតិ លោក ត្រាំ គំរ...

លោក ត្រាំ គំរាមបិទច្រកព្រំដែន ជាមួយម៉ិកស៊ិក

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានគំរាមកំហែងបិទច្រកព្រំដែនទាំងស្រុង រវាងអាមេរិក និងម៉ិកស៊ិក ដើម្បីទប់ស្កាត់ការចូលរបស់ជនអន្តោប្រវេសន៍អាមេរិកកណ្តាល។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការគំរាមនេះ បានកើតឡើងចំការចូលមកដល់នៃថ្ងៃបុណ្យ Thanksgiving នៅអាមេរិក ដែលជាការឆ្លើយតបទៅនឹងជនចំណាកស្រុក និងជនភៀសខ្លួនរាប់ពាន់នាក់ ដែលបានមកដល់ព្រំប្រទល់ទីប្រជុំជន Tijuana ជាមួយក្ដីសង្ឃឹមថា ពួកគេនឹងអាចដាក់ពាក្យសុំសិទ្ធិជ្រកកោន ពីរដ្ឋាភិបាលអាមេរិក។

ដោយលោក ត្រាំ បាននិយាយថា ប្រសិនបើយើងរកឃើញថា នឹងមានសកម្មភាពមិនប្រក្រតី ដែលនាំឲ្យយើងបាត់បង់ការគ្រប់គ្រង នៅកន្លែងណាមួយ យើងនឹងបិទទ្វារចូលប្រទេស ក្នុងរយ:ពេលរហូតដល់យើង អាចគ្រប់គ្រងវាបានឡើងវិញ។

សូមជំរាបថា ក្រុមជនចំណាកស្រុករាប់ពាន់នាក់ ដែលភាគច្រើនពួកគេ បានរត់ចេញពីអំពើហឹង្សា ភាពក្រីក្រ និងការធ្វើទុក្ខបុកម្នេញខាងនយោបាយ នៅក្នុងប្រទេសហុងឌូរ៉ាហ្គា តេម៉ាឡា និងអែលសាលវ៉ាឌ័រ កំពុងធ្វើដំណើរឆ្លងកាត់អាមេរិកកណ្តាល ឆ្ពោះទៅកាន់ព្រំដែនអាមេរិក អស់រយ:ពេលជាច្រើនសប្តាហ៍៕

Loading...