ព័ត៌មានអន្តរជាតិ

ភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីរុស្ស៊ី រឹបអូសយកនាវារបស់កងទ័ពជើងទឹកអ៊ុយក្រែន

រុស្ស៊ី: រដ្ឋាភិបាលក្រុងម៉ូស្គូ បានផ្ទុះអាវុធ រួចទាំងបានរឹបអូសយកនាវាអ៊ុយក្រែនចំនួន ៣ គ្រឿងចេញពីឧបទ្វីបគ្រីមៀ ដែលបង្កឲ្យមានភាពតានតឹងកើនឡើង រវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

នាវាប្រដាប់ដោយអាវុធតូចៗ ពីរគ្រឿង និងនាវាសណ្ដោងមួយគ្រឿង ត្រូវបានរឹបអូសដោយកងកម្លាំងរុស្ស៊ី ខណ:ដែលសមាជិកនាវិកអ៊ុយក្រែនមួយចំនួន បានរងរបួស។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រទេសទាំងពីរ បានធ្វើការស្ដីបន្ទោសឲ្យគ្នាទៅវិញទៅមក ចំពោះករណីខាងលើ។

សូមជំរាបថា វិបត្តិនេះ បានកើតទ្បើងបន្ទាប់ពីប្រទេសរុស្ស៊ីចោទប្រកាន់នាវាអ៊ុយក្រែន បានចូលមកកាន់ដែនទឹកដោយខុសច្បាប់៕

មតិយោបល់