ព័ត៌មានអន្តរជាតិ

យន្ដហោះចម្បាំងរុស្ស៊ី បាញ់ប្រហារតម្រង់គោលដៅពួកសកម្មប្រយុទ្ធ នៅទីក្រុងក្រុងអាឡិបប៉ូ

ស៊ីរី: ប្រព័ន្ធផ្សព្វផ្សាយស៊ីរី បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ទីតាំងពួកសកម្មប្រយុទ្ធដែលមានមូលដ្ឋាន នៅភាគខាងជើងទីក្រុងអាឡិបប៉ូ បានទទួលរងការវាយប្រហារ ជាមួយអាវុធគីមីក្លរីន ដោយមនុស្សជាច្រើននាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលពួកគេមានរោគសញ្ញាពុលដូចជាការថប់ដង្ហើមជាដើម។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រសួងការពារជាតិរបស់រុស្ស៊ី បានបញ្ជាក់ថា យន្ដហោះចម្បាំងខ្លួន បានវាយប្រហារគោលដៅរបស់ពួកភេរវករ បន្ទាប់ទទួលបានរបាយការណ៍ថា មានការបាញ់កាំភ្លើងនៅទីក្រុងអាឡេបប៉ូ ជាមួយនឹងការប្រើប្រាស់ឧស្ម័នក្លរីន បណ្ដាលឲ្យមានមនុស្សស្លាប់ កាលពីថ្ងៃសៅរ៍។

យោងតាមក្រសួង និងភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី បាននិយាយថា ពួកគេបានរកឃើញថា ភេរវករបានត្រៀមខ្លួន សម្រាប់ការបាញ់ផ្លោងអាវុធគីមីនៅទីតាំងផ្សេងៗគ្នា ប៉ុន្តែគោលដៅទាំងអស់នោះ ត្រូវបានបំផ្លាញផងដែរ៕

មតិយោបល់