Post News Media ព័ត៌មានអន្តរជាតិ ផ្ទុះការតវ៉ា ...

ផ្ទុះការតវ៉ា ខណ:ភាពតានតឹងកាន់តែខ្លាំង រវាងរុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីការរឹបអូសយកនាវា នៅតំបន់ Kerch Strait

អ៊ុយក្រែន: រដ្ឋសភាអ៊ុយក្រែន នឹងធ្វើការសម្រេចចិត្តថាតើគួរអនុវត្តច្បាប់អាជ្ញាសឹក ដោយកំហឹងឬយ៉ាងណា ជុំវិញការរឹបអូសយកនាវាកងទ័ពជើងទឹកខ្លួនចំនួន ៣គ្រឿងពីរុស្ស៊ី ក្រោយផ្ទុះការតវ៉ាតាមដងផ្លូវពេញមួយយប់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នា នៅខាងក្រៅស្ថានទូតរុស្ស៊ី ក្នុងរដ្ឋធានី Kiev ខណ:រថយន្តស្ថានទូតមួយគ្រឿង ត្រូវបានគេដុតបំផ្លាញ។

ប្រទេសទាំងពីរ បានធ្វើការស្ដីបន្ទោសឲ្យគ្នាទៅវិញទៅមក ដោយភាគីរុស្ស៊ីបានចោទប្រកាន់ នាវាអ៊ុយក្រែន បានចូលមកកាន់ដែនទឹកខ្លួន ដោយខុសច្បាប់។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយផងដែរ៕

Loading...