ព័ត៌មានអន្តរជាតិ

លោក ត្រាំ ថាផែនការ Brexit របស់លោកស្រី មេ អាចប៉ះពាល់ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអង់គ្លេស និងអាមេរិក

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា កិច្ចព្រមព្រៀង Brexit របស់លោកស្រី តេរ៉េហ្សា មេ អាចគំរាមកំហែងដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងអាមេរិក-អង់គ្លេស។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដោយលោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ដំណើរការ Brexit ហាក់ដូចជាកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយ សម្រាប់សហភាពអឺរ៉ុប ដែលមានន័យថា ចក្រភពអង់គ្លេស ទំនងជាមិនអាចធ្វើពាណិជ្ជកម្ម ជាមួយអាមេរិកបានទៀតនោះទេ។

វាច្បាស់ណាស់ថា ក្រោយដំណើរនេះរួចរាល់ ចក្រភពអង់គ្លេស អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសផ្សេងទៀត នៅជុំវិញពិភពលោក។

​វិមាន 10 Downing Street បានបន្ថែមថា លោកស្រី មេ បានត្រៀមខ្លួនជាស្រេច ដើម្បីការពារកិច្ចព្រមព្រៀងរបស់ខ្លួន នៅក្នុងការជជែកវែកញែក តាមទូរទស្សន៍ជាមួយមេដឹកនាំការងារលោក Jeremy Corbyn ៕

មតិយោបល់