Post News Media ព័ត៌មានអន្តរជាតិ ករណីផ្ទុះមួយ ...

ករណីផ្ទុះមួយ នៅឯរោងចក្រគីមី ក្នុងប្រទេសចិន សម្លាប់មនុស្ស ២២នាក់ និងរបួស ២២ នាក់

ចិន: យ៉ាងហោចណាស់មនុស្ស ២២ នាក់ បានស្លាប់បាត់បង់ជីវិត ខណ:ដែល ២២ នាក់ទៀតរងរបួស បន្ទាប់ពីការផ្ទុះមួយ នៅជិតរោងចក្រគីមីមួយកន្លែង ស្ថិតនៅភាគខាងជើងខេត្តហឺប៉ី កាលពីព្រឹកថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

វីដេអូនៃការផ្ទុះក្នុងទីក្រុងចាងជីហាគូ ដែលបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញពីផ្សែងខ្មៅ និងអណ្តាតភ្លើង រួមទាំងរូបថតជាច្រើនពីឡាន និងរថយន្តដឹកទំនិញ ត្រូវបានអគ្គិភ័យលេបត្របាក់ នៅតាមដងផ្លូវ។

ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការស៊ីនហួ បានរាយការណ៍ថា អគ្គិភ័យនេះ បានឆាបឆេះយានយន្តចំនួន ៥០ គ្រឿង បន្ទាប់ពីវាត្រូវបានគេបាញ់ពន្លត់ទាំងស្រុង៕

Loading...