ព័ត៌មានអន្តរជាតិ

នាវាពិឃាតកងជើងទឹកអាមេរិក ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់

អាមេរិក: នាវាល្បាតកងទ័ពជើងទឹកអាមេរិកចំនួន ២ គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ កាលពីថ្ងៃពុធ ដែលវាជាប្រតិបត្តិការលើកទី ៣ នៅក្នុងឆ្នាំនេះ នឹងបង្កឲ្យចិនមានការខឹងសម្បា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

អនុសេនីយទោលោកស្រី Rachel McMarr អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិក ប្រចាំនៅប៉ាស៊ីហ្វិក បាននិយាយថា នាវាពិឃាត USS Stockdale និងនាវា USNS Pecos បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ តាមទម្លាប់ជាប្រចាំ។

ដោយលោកស្រី McMarr បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា «ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់របស់នាវានេះ គឺចង់បង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិក ទៅលើសេរីភាព និងការបើកចំហក្នុងការធ្វើនាវាចរ នៅតំបន់ឥណ្ឌូចិន»។

កងទ័ពជើងទឹកអាមេរិក នឹងបន្តការហោះហើរ និងធ្វើដំណើរតាមនាវា រួមទាំងធ្វើប្រតិបត្តិការគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាតឲ្យមាន៕

មតិយោបល់