Post News Media ព័ត៌មានអន្តរជាតិ អ៊ុយក្រែន ថ្ក...

អ៊ុយក្រែន ថ្កោលទោសផែនការរុស្ស៊ី ក្នុងការពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល S-400 ទៅតំបន់គ្រីមៀ

អ៊ុយក្រែន: ក្រសួងការបរទេសអ៊ុយក្រែន បានថ្កោលទោសចំពោះផែនការរបស់រុស្ស៊ី ក្នុងការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល S-400 ទៅកាន់ឧបទ្វីបគ្រីមៀ ខណ:ដែលកំពុងមានជម្លោះដ៏ខ្លាំងក្លា ជាមួយក្រុងគៀវ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

កាលពីថ្ងៃពុធ អ្នកនាំពាក្យកងកម្លាំងយោធាភាគខាងត្បូងរបស់រុស្ស៊ីលោក Vadim Astafiyev បានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax ថា S-400s នឹងត្រូវដាក់ពង្រាយនៅតំបន់គ្រីមៀ ហើយបើយោងតាមទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានឲ្យដឹងទៀតថា ប្រព័ន្ធនេះ ត្រូវបានគេរំពឹងថា នឹងដំណើរការនៅចុងឆ្នាំនេះ។

ដោយទ្បែកប្រមុខនយោបាយនៃក្រសួងការបរទេសអ៊ុយក្រែន លោក Olexiy Makeyev បានប្រាប់ភ្នាក់ងារ Aljazeera កាលពីថ្ងៃពុធថា សកម្មភាពរបស់រុស្ស៊ីនៅពេលនេះ គឺជាគ្រោះថ្នាក់បំផុត មិនត្រឹមតែចំពោះអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែតំបន់សមុទ្រខ្មៅទាំងមូលផងដែរ៕

Loading...