Post News Media ព័ត៌មានអន្តរជាតិ លោក ពូទីន នៅត...

លោក ពូទីន នៅតែបន្តរក្សាជំហរ ក្នុងការក្ដោបក្តាប់នាវាអ៊ុយក្រែន ដែលទើបរឹបអូស ដោយស្របច្បាប់

រុស្ស៊ី: ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានទទូចកាលពីថ្ងៃពុធថា កងកម្លាំងរុស្ស៊ី នឹងនៅតែស្ថិតក្នុងសិទ្ធិកាន់កាប់នាវាអ៊ុយក្រែនចំនួន ៣ គ្រឿង ដែលបានរឹបអូសយកកាលពីចុងសប្ដាហ៍ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះទង្វើរបស់ក្រុងម៉ូស្គូ ប្រឆាំងនឹងសម្ព័ន្ធមិត្តអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោក ចាប់តាំងពីការប្រឈមមុខដាក់គ្នា នៅសមុទ្រកាលពីថ្ងៃអាទិត្យ លោកពូទីន បាននិយាយថា ឧបទ្ទវហេតុនេះ ត្រូវបានរៀបចំឡើង ដោយក្រុងកៀវជាការបង្កហេតុ។

ដោយលោក ពូទីន បានបន្ថែមថា នាវាអ៊ុយក្រែន បានចូលដែនទឹករបស់រុស្ស៊ី ប៉ុន្តែបានបដិសេធមិនឆ្លើយតប នឹងសំណើសុំបញ្ឈប់ការល្បាតទូករបស់រុស្ស៊ី។

នៅពេលមានសំណួរសួរអំពីឧបទ្ទវហេតុ នៅវេទិកាវិនិយោគអន្តរជាតិមួយ ក្នុងទីក្រុងម៉ូស្គូថា តើពួកគេ (កងកម្លាំងរុស្ស៊ី) នឹងបានធ្វើអ្វី? លោកពូទីន បានឆ្លើយថា ពួកគេ បានបំពេញកាតព្វកិច្ចយោធា និងមុខងារជាផ្លូវការរបស់ពួកគេ ក្នុងការការពារព្រំដែនរបស់រុស្ស៊ី។

សូមជំរាបថា ក្រុងម៉ូស្គូ និងគៀវ បានធ្វើការចោទប្រកាន់ដាក់គ្នា ដោយកំហឹង ចាប់តាំងពីនាវាកងទ័ពជើងទឹករុស្ស៊ី បានបាញ់ប្រហារ និងរឹបអូសយកនាវាអ៊ុយក្រែនចំនួន ៣គ្រឿងនៅឯឆ្នេរសមុទ្រតំបន់គ្រីមា៕

Loading...