Post News Media ព័ត៌មានអន្តរជាតិ មេដឹកនាំអ៊ុយក...

មេដឹកនាំអ៊ុយក្រែន ទទូចដល់ណាតូឲ្យបញ្ជូននាវា ទៅកាន់សមុទ្រ Azov

អ៊ុយក្រែន: ប្រធានាធិបតីអ៊ុយក្រែនលោក ពេត្រូ ប៉េរ៉ូឆិនកូ បានជំរុញឲ្យណាតូបញ្ជូននាវា ទៅកាន់សមុទ្រ Azov បន្ទាប់ពីការប្រឈមមុខដាក់គ្នា ជាមួយកងទ័ពជើងទឹករុស្ស៊ី នៅតំបន់គ្រីមៀ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដោយលោក ប៉េរ៉ូឆិនកូ បានប្រាប់កាសែតអាល្លឺម៉ង់ Bild ថា លោកសង្ឃឹមថា នាវាទាំងនោះ អាចនឹងត្រូវបានផ្លាស់ប្តូរទីតាំង ដើម្បីជួយដល់អ៊ុយក្រែន និងផ្តល់សន្តិសុខផងដែរ។

គួររំឭកថា កាលពីថ្ងៃអាទិត្យ រុស្ស៊ីបានបើកការបាញ់ប្រហារ និងរឹបអូសយកនាវាអ៊ុយក្រែនចំនួន ៣ គ្រឿងនៅច្រកសមុទ្រ Kerch ចន្លោះរវាងសមុទ្រខ្មៅ និងសមុទ្រ Azov ។

ពាក់ព័ន្ធនឹងបញ្ហានេះ ណាតូបានសម្តែងការគាំទ្រពេញទំហឹង ចំពោះអ៊ុយក្រែន ដែលមិនមែនជារដ្ឋសមាជិកផងដែរ៕

Loading...