ព័ត៌មានអន្តរជាតិ

ចិន ព្រមានប្រឆាំងនឹងជប៉ុន ជុំវិញការកែប្រែ នាវាដឹកយន្តហោះចម្បាំង F-35s

ចិន: ទីភ្នាក់ងារព័ត៌មានចិនមួយ បានឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់រដ្ឋាភិបាលជប៉ុន ទាក់ទងនឹងការកែលម្អបន្ថែមលើនាវា Izumo ដើម្បីដឹកជញ្ជូនយន្តហោះចម្បាំង F-35B ថា ការធ្វើបែបនេះ ជាចលនាឈ្លានពានមួយ អាចជំរុញឲ្យប្រទេសនេះ ធ្វើប្រវត្តិសាស្ត្រយោធានិយមរបស់ខ្លួនឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

កាសែតជប៉ុន Nikkei Asian Reទស្សនា បានរាយការណ៍នៅសប្តាហ៍នេះថា រដ្ឋាភិបាលជប៉ុនបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីទិញយន្តហោះចម្បាំងធុន F-35 ចំនួន ១០០ គ្រឿង ដោយយន្តហោះមួយចំនួន ក៏មានរួមបញ្ចូលទាំងយន្តហោះចម្បាំង F-35B ដែលសមស្រប សម្រាប់ប្រតិបត្តិការតាមសមុទ្រផងដែរ។

យ៉ាងណាមិញដើម្បីឱ្យប្រទេសជប៉ុន ទទួលបាន និងប្រើប្រាស់យន្តហោះចម្បាំង F-35B កងកម្លាំងស្វ័យការពារតាមសមុទ្រ នឹងត្រូវធ្វើការជួសជុលនាវាមួយចំនួនរបស់ពួកគេ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសចិន បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា ការកែលម្អនាវាដឹកយន្តហោះចម្បាំង Izumo នឹងផ្លាស់ប្តូរពួកវាចេញពីទ្រព្យសម្បត្តិការពារជាតិជប៉ុន ទៅជាឧបករណ៍សម្រាប់ពង្រីកយោធារបស់ពួកគេវិញ៕

មតិយោបល់