Post News Media ព័ត៌មានអន្តរជាតិ ជម្លោះអ៊ុយក្រ...

ជម្លោះអ៊ុយក្រែន និងរុស្ស៊ី ទំនងជាត្រូវលើកយកទៅពិភាក្សា ក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុង Buenos Aires

អង់គ្លេស: មេដឹកនាំពិភពលោក កំពុងប្រមូលផ្តុំគ្នានៅប្រទេសអាហ្សង់ទីន សម្រាប់កិច្ចប្រជុំកំពូល G20 ប្រចាំឆ្នាំរបស់ពួកគេ ចំពេលដែលភាពតានតឹងនាពេលថ្មីៗនេះ រវាងរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមពាណិជ្ជកម្មអាមេរិក ជាមួយចិន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលុបចោលកិច្ចចរចា ជាមួយសមភាគីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ក្នុងការតវ៉ាប្រឆាំង ជុំវិញករណីរឹបអូសនាវាកងទ័ពជើងទឹកអ៊ុយក្រែនរបស់រុស្ស៊ី។

ដោយទ្បែកក្តីសង្ឃឹម ទាក់ទងទៅលើពន្ធគយ នៅក្នុងកិច្ចពិភាក្សាខាងមុខ ដែលគេរំពឹងទុកសម្រាប់លោក ត្រាំ ជាមួយមេដឹកនាំចិនលោក ស៊ី ជីនភីង នឹងត្រូវបានបន្ធូរបន្ថយ។

តែយ៉ាងណាមិញសង្រ្គាមពាណិជ្ជកម្ម រវាងមហាអំណាចទាំងពីរនេះ ទំនងជាមិនអាចបញ្ចប់ទៅបានទ្បើយ ហើយប្រហែលជានៅតែបន្តកើនឡើងនាពេលខាងមុខ៕

Loading...