ព័ត៌មានអន្តរជាតិ

មហាអំណាចសេដ្ឋកិច្ចធំ ៗទាំង៧ ប្រកាសគាំទ្រអ៊ុយក្រែន ជុំវិញករណីជម្លោះច្រកសមុទ្រ ជាមួយរុស្ស៊ី

អ៊ុយក្រែន: រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ ទាំង៧ នៅលើសកលលោក ដែលត្រូវបានគេស្គាល់ថា ជាក្រុម G7 បានថ្កោលទោសចំពោះទង្វើបស់រុស្ស៊ី ក្នុងតំបន់ Kerch Strait ខណ:ដែលពួកគេ បានអះអាងជាថ្មីអំពីការគាំទ្រ ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។

សេចក្តីថ្លែងការណ៍របស់សមាជិក G7 រួមមានសហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃសុក្រថា វាពុំមានយុត្តិធម៌ទ្បើយ ដែលរុស្ស៊ីបានប្រើប្រាស់កម្លាំងយោធាខ្លួន ដើម្បីប្រឆាំងនឹងនាវាអ៊ុយក្រែន និងបុគ្គលិកកងទ័ពជើងទឹករបស់ពួកគេនោះ។

សេចក្តីថ្លែងការណ៍ដដែល បានន្ថែមថា «យើង (G7) សូមអំពាវនាវឲ្យប្រទេសរុស្ស៊ី ដោះលែងក្រុមនាវិក និងនាវាដែលត្រូវបានរឹបអូស ព្រមទាំងបញ្ឈប់សកម្មភាពរារាំងការអនុម័តច្បាប់ឆ្លងកាត់ច្រកដែនទឹក Kerchផងដែរ៕

មតិយោបល់