ព័ត៌មានអន្តរជាតិ

អាមេរិក ថ្កោលទោសចំពោះការធ្វើតេស្តមីស៊ីលផ្លោង រយៈចម្ងាយមធ្យមរបស់អ៊ីរ៉ង

អាមេរិក: រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកលោក Mike Pompeo កាលពីថ្ងៃសៅរិ៍ បានថ្កោលទោស ចំពោះអ្វីដែលលោក បានពណ៌នាថា ការធ្វើតេស្តសាកល្បងមីស៊ីលផ្លោង រយ:ចម្ងាយមធ្យម របស់អ៊ីរ៉ង់ ដែលមានសមត្ថភាព បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ជាការរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអេរ៉ង់។ នេះបើយោងតាមសារតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨។

ចំពេលមានភាពតានតឹង រវាងក្រុងវ៉ាស៊ីនតោន និងក្រុងតេអេរ៉ង់ ទៅលើមីស៊ីលផ្លោងនោះ លោក Pompeo បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើប្រព័ន្ធសង្គមធ្វីតធ័រថា អ៊ីរ៉ង់កំពុងបង្កើនការសាកល្បង និងបាញ់មីស៊ីល ហើយបានអំពាវនាវសាធារណរដ្ឋអ៊ិស្លាម ឲ្យបញ្ឈប់សកម្មភាពទាំងនេះផងដែរ។

គួររំឭកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិ កាលពីខែឧសភា ដោយបានប្រកាសដាក់ទ្បើងវិញ នូវរាល់ទណ្ឌកម្មទាំងអស់ ទៅលើទីក្រុងតេអេរ៉ង់។

ដោយលោករិះគន់ថា កិច្ចព្រមព្រៀងនេះ គឺមិនបានរាប់បញ្ចូល ទាំងការទប់ស្កាត់ការអភិវឌ្ឍមីស៊ីលផ្លោង ឬការគាំទ្ររបស់អ៊ីរ៉ង់ ចំពោះស៊ីរី យេម៉ែន លីបង់ និងអ៊ីរ៉ាក់នោះទេ៕

មតិយោបល់