Post News Media ព័ត៌មានអន្តរជាតិ កម្លាំងចម្រុះ...

កម្លាំងចម្រុះដឹកនាំដោយអាមេរិក បើកការវាយប្រហារបាញ់មីស៊ីលជាច្រើនគ្រាប់ នៅមូលដ្ឋានយោធាស៊ីរី

ស៊ីរី: ប្រភពមួយមកពីយោធាស៊ីរី បានរាយការណ៍ថា ក្រុមចម្រុះដែលដឹកនាំដោយអាមេរិក បានវាយប្រហារដែនអាកាស ទៅលើទីតាំងយោធាស៊ីរី ស្ថិតនៅភាគខាងកើតប្រទេស។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។

ទីភ្នាក់ងារព័ត៌មានស៊ីណា បានឲ្យដឹងថា ក្រុមចម្រុះដឹកនាំដោយអាមេរិក បានបាញ់មីស៊ីលជាច្រើនគ្រាប់ ទៅកាន់ទីតាំងរបស់ស៊ីរី ដែលបង្កឲ្យមានការខូចខាតសម្ភារ:មួយចំនួន។

ប្រភពដដែលបានបញ្ជាក់ទៀតថា មីស៊ីលទាំងនោះ បានវាយប្រហារនៅមូលដ្ឋានភាគខាងត្បូងនៃទីប្រជុំជន Al-Sukhnah ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី។

ដោយកងកម្លាំងចម្រុះដឹកនាំដោយអាមេរិក បានបាញ់មីស៊ីលជាច្រើនគ្រាប់ ឆ្ពោះទៅកាន់ទីតាំងអង្គភាពស៊ីរី នៅតំបន់ Al-Ghurab ដែលស្ថិតនៅភាគខាងត្បូងទីប្រជុំជន Al-Sukhnah នាវេលាម៉ោងប្រហែល ៨យប់៕

Loading...