Post News Media ព័ត៌មានអន្តរជាតិ យន្តហោះ UN ជម...

យន្តហោះ UN ជម្លៀសពួកឧទ្ទាមរងរបួស Houthi ៥០ នាក់ ទៅកាន់អូម៉ង់

អូម៉ង់: ក្រុមចម្រុះអារ៉ាប៊ីសាអ៊ូឌីត ប្រយុទ្ធប្រឆាំងនឹងចលនា Houthi នៅយេម៉ែន បាននិយាយថា ពួកឧទ្ទាមដែលរងរបួសចំនួន ៥០ នាក់ នឹងត្រូវគេជម្លៀសឲ្យទៅព្យាបាល នៅរដ្ឋធានី Muscat របស់ប្រទេសអូម៉ង់ តាមយន្តហោះដែលជាកម្មសិទ្ធិរបស់អង្គការសហប្រជាជាតិ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨។

សេចក្ដីប្រកាសនេះ បានកើតឡើងបន្ទាប់ពីលោក Martin Griffiths ដែលជាបេសកជនរបស់អង្គការសហប្រជាជាតិ ប្រចាំនៅយេម៉ែន បានស្នើសុំការរៀបចំនេះ ដើម្បីបញ្ជាក់ពីកាយវិការសុច្ឆន្ទ: មុនកិច្ចចរចាសន្តិភាព ដែលបានគ្រោងទុក នៅប្រទេសស៊ុយអែត។

ការជម្លៀសនេះ គឺជាការបោះជំហានទៅមុខដ៏សំខាន់មួយ ក្នុងការចាប់ផ្តើមការចរចារ ខណ:មហាអំណាចពិភពលោក បានប្រកាសបញ្ចប់សង្គ្រាមដ៏សាហាវរយ:ពេល ៤ ឆ្នាំ នៅក្នុងប្រទេសយេម៉ែន បន្ទាប់ពីវាបានបង្កគ្រោះមហន្តរាយដ៏អាក្រក់បំផុត ទៅផ្នែកមនុស្សធម៌របស់ពិភពលោក៕

Loading...