Post News Media ព័ត៌មានអន្តរជាតិ រុស្ស៊ី ចាប់ផ...

រុស្ស៊ី ចាប់ផ្តើមកសាងនាវាមុជទឹកមីស៊ីលផ្លោង ២ គ្រឿងបន្ថែមទៀត

រុស្ស៊ី: សេចក្ដីប្រកាសមួយ ទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់រដ្ឋរុស្ស៊ី បានឲ្យដឹងថា ពួកគេមានបំណងកសាងនាវាមុជទឹកមីស៊ីលផ្លោងប្រភេទ Borey ពីរគ្រឿងបន្ថែមទៀតនៅទសវត្សរ៍ក្រោយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។

ដំបូងទ្បើយនាវាមុជទឹកប្រភេទ Borey នេះ មានទម្ងន់ ២៤,០០០ តោន ត្រូវបានណែនាំឲ្យផលិតនៅក្នុងឆ្នាំ ២០០៧ ដោយរុស្ស៊ី ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់ ដែលវាជាផ្នែកមួយដ៏រឹងមាំ នៃប្រព័ន្ធអាវុធនុយក្លេអ៊ែររបស់ក្រុងម៉ូស្គូ។

សូមជំរាបថា នាវាបីគ្រឿងប្រភេទនេះ ត្រូវបានគេធ្វើរួចរាលទៅហើយ សម្រាប់ប្រតិបត្តិការ ខណ:ដែលនាវាថ្មីចំនួនពីរគ្រឿងបន្ថែមទៀត នឹងត្រូវបានធ្វើឲ្យប្រសើរនូវប្រភេទ Borey-A និង RT បន្ទាប់ពីក្រសួងការពារជាតិ បានបញ្ជាឲ្យកសាងពួកវាបួនគ្រឿងបន្ថែម កាលពីដើមឆ្នាំនេះ៕

Loading...