Post News Media ព័ត៌មានអន្តរជាតិ ស្ត្រីអាយុ ៨០...

ស្ត្រីអាយុ ៨០ ឆ្នាំម្នាក់ ស្លាប់បាត់បង់ជីវិត ក្នុងអំទ្បុងបាតុកម្ម​ហិង្សា​នៅប្រទេសបារាំង

បារាំង: ស្ត្រីអាយុ ៨០ ឆ្នាំម្នាក់ បានស្លាប់ បន្ទាប់ពីត្រូវបានគេវាយប្រហារ ដោយបំពង់បង្ហូរឧស្ម័នបង្ហូរទឹកភ្នែក នៅតាមបង្អួចផ្ទះរបស់នាង ក្នុងអំឡុងពេលបាតុកម្ម ទាក់ទងនឹងការដំទ្បើងពន្ធប្រេងឥន្ធន: កាលពីថ្ងៃសៅរ៍ ក្នុងទីក្រុង Marseille របស់ប្រទេសបារាំង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។

ស្ត្រីម្នាក់ដែលរស់នៅក្នុងផ្ទះល្វែងមួយ ជិតកន្លែងដែលមានការតវ៉ា ត្រូវបានគេវាយចំមុខ ខណ:ដែលនាងកំពុងបិទបង្អួច។

ការតវ៉ាជុំវិញពន្ធប្រេងឥន្ធន: បានកើតជាអំពើហិង្សា បន្ទាប់ពីមនុស្សរាប់រយនាក់ ត្រូវបានចាប់ខ្លួន និងរងរបួស កាលពីថ្ងៃសៅរ៍។ ដោយស្ត្រីខាងលើ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែបានស្លាប់ក្នុងកំឡុងពេលវះកាត់ បន្ទាប់ពីទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។

ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលបារាំង កំពុងពិចារណា ជម្រើសទាំងអស់ ដើម្បីជាការឆ្លើយតប។ ខណ:អ្នកនាំពាក្យម្នាក់ បានបញ្ជាក់ថា ក្នុងនោះក៏រួមបញ្ចូលទាំង ការដាក់ប្រទេស ក្នុងគ្រាមានអាសន្នផងដែរ។

ក្រុមប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សបីនាក់ផ្សេងទៀត ត្រូវបានសម្លាប់ នៅក្នុងការតវ៉ា ចាប់តាំងពីបាតុកម្មបានចាប់ផ្តើមរយ:ពេលជាងពីរអាទិត្យកន្លងមក។

ក្រសួងមហាផ្ទៃបារាំង បានឲ្យដឹងថា មនុស្សប្រហែល ១៣៦,០០០ នាក់ បានចូលរួមបាតុកម្ម នៅទូទាំងប្រទេស កាលពីថ្ងៃអាទិត្យ ដែលបង្ហាញពីការគាំទ្រយ៉ាងទូលំទូលាយ សម្រាប់ចលនាអាវយឺតលឿង៕

Loading...