Post News Media ព័ត៌មានអន្តរជាតិ នាវាដឹកយន្តហោ...

នាវាដឹកយន្តហោះចម្បាំងអាមេរិក ឆ្ពោះទៅកាន់ឈូងសមុទ្រពែក្ស ក្រោយអ៊ីរ៉ង់បង្ហាញវត្តមាននាវាពិឃាតថ្មី

អាមេរិក: ក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ក្រុងតេអេរ៉ង់ថា បានធ្វើតេស្តសាកល្បងមីស៊ីលផ្លោងមួយ ដែលបានរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្ទាប់ពីការបង្ហាញវត្តមាននាវាពិឃាតថ្មី សន្លាងមួយគ្រឿង របស់អ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។

មិនប៉ុន្មានថ្ងៃផង បន្ទាប់ពីនាវាពិឃាត Sahand របស់អ៊ីរ៉ង់ បានធ្វើដំណើរទៅកាន់ឈូងសមុទ្រពែក្ស មន្ដ្រីមន្ទីរប៉ង់តាហ្គោន បានប្រកាសថា ក្រុមបើកនាវាផ្ទុកយន្ដហោះចម្បាំង USS John C. Stennis របស់ពួកគេ នឹងទៅដល់មជ្ឈឹមបូព៌ា ក្នុងរយ:ពេលប៉ុន្មានថ្ងៃខាងមុខ។

ដោយការដាក់ពង្រាយនាវា របស់ពួកគេទៅកាន់ទីតាំងនោះ គឺ ដើម្បីបង្ហាញពីកងកម្លាំងខ្លួន ប្រឆាំងនឹងអ៊ីរ៉ង់ ចំពេលនៃភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់អាមេរិកលើអ៊ីរ៉ង់ ដែលផ្ដោតសំខាន់លើវិស័យថាមពលរបស់ប្រទេសនេះ៕

Loading...