ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ពង្រាយកងទ័ពនៅតាមព្រំដែនម៉ិកស៊ិក

អាមេរិក: មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការពារជាតិលោក Jim Mattis បានអនុម័តផែនការ ដើម្បីពង្រីកការដាក់ពង្រាយកងទ័ពអាមេរិក នៅតាមព្រំដែនភាគខាងត្បូងប្រទេសម៉ិកស៊ិក រហូតដល់ថ្ងៃទី ៣១ ខែមករាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។

ដោយក្រសួងសន្តិសុខមាតុភូមិ​ បានស្នើសុំរយ:ពេល៤៥ ថ្ងៃបន្ថែម ដើម្បីដាក់ពង្រាយកងយោធា សម្រាប់ការជួសជុលរបាំងខ្សែបន្ទាត់ព្រំដែន រួមទាំងផ្តល់សន្តិសុខ និងការដឹកជញ្ជូនភ្នាក់ងារល្បាតព្រំដែន។

ដោយទ្បែកក្រុមមន្រ្តីបាននិយាយថា តួលេខទាហាន នឹងថយចុះពីចំនួន ៥,៤០០ បច្ចុប្បន្ន ឲ្យនៅត្រឹមប្រហែល ៤,០០០ នាក់។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យមានការដាក់ពង្រាយកងទ័ពសកម្ម នៅព្រំដែន ដើម្បីឆ្លើយតបទៅនឹងចរាចរណ៍ របស់ជនអន្តោប្រវេសន៍ មកពីអាមេរិកកណ្តាល ដែលកំពុងធ្វើដំណើរទៅកាន់ព្រំដែនអាមេរិក តាំងពីខែតុលាកន្លងមក៕

មតិយោបល់