ព័ត៌មានអន្តរជាតិ

នាវាឃាតអាមេរិក McCampbel ចូលមកកាន់ដែនសមុទ្រជប៉ុន ដើម្បីសម្ញែងសាច់ដុំ ដាក់រុស្ស៊ី

រុស្ស៊ី: អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិក លោក Rachel McMarr បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថានាវាពិឃាត McCampbell ដែលមាន​បំពាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​លផ្លោង ដឹកនាំដោយអាមេរិក បានចូលមកកាន់សមុទ្រជប៉ុន ដើម្បីធ្វើការប្រកួតប្រជែង នៅដែនសមុទ្រ ដែលត្រូវបានរុស្ស៊ីអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន នៅក្នុងតំបន់នោះ។ នេះបើយោងតាមសារព័ត៌មាន Spunik ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។

លោក McMurr បាននិយាយកាលពីថ្ងៃពុធថា វានាពិឃាត McCampbell បានធ្វើដំណើរចូលទៅកាន់បរិវេណតំបន់ឈូងសមុទ្រ Peter the Great Bay ដើម្បីតវ៉ាប្រជែង នឹងការទាមទារដែនសមុទ្ររបស់រុស្ស៊ី ក៏ដូចជាលើកកម្ពស់សិទិ្ធសេរីភាព ក្នុងការប្រើប្រាស់ដែនសមុទ្រ សម្រាប់អាមេរិក និងបណ្ដាប្រទេសដទៃទៀត។

ដោយលោក McMarch បានចង្អុលបង្ហាញថា សកម្មភាពនេះ មិនមែនប្រឆាំងនឹងរុស្ស៊ី ឬបណ្តាប្រទេសដទៃទៀតទេ ហើយក៏មិនពាក់ព័ន្ធទៅនឹងឧបទ្ទវហេតុ នាពេលថ្មីៗ នៅក្នុងតំបន់ Kerch Strait បន្ទាប់ពីរុស្ស៊ី បានរឹបអូសយកនាវាកងទ័ពជើងទឹកអ៊ុយក្រែន ៣ គ្រឿង ក្រោមបទចោទប្រកាន់ថា បានចូលមកដែនទឹកខ្លួន រំលោភច្បាប់អន្តរជាតិ។

សូមជំរាបថា តំបន់ឈូងសមុទ្រ Peter the Great Bay គឺជាផ្នែកមួយធំជាងគេនៃសមុទ្រជប៉ុន ហើយក៏ជាទីតាំង សម្រាប់កងនាវាទ័ពជើងទឹកប៉ាស៊ីហ្វិក របស់រុស្ស៊ីផងដែរ៕

មតិយោបល់