Post News Media ព័ត៌មានអន្តរជាតិ ធ្ងន់កទៀតហើយ!...

ធ្ងន់កទៀតហើយ! ប្រធានហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei ត្រូវបានចាប់ខ្លួន….

កាណាដា: ប្រធានហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei Technologies លោកស្រី Wanzhou Men ត្រូវបានអជ្ញាធរកាណាដាចាប់ខ្លួន នៅទីក្រុង Vancouver ក្រោមបទសង្ស័យថា ជាប់ពាក់ព័ន្ធករណីរំលោភបំពាន​លើការដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម របស់អាមេរិក​ ប្រឆាំងនឹង​អ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន cnbc ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។

តាមការបញ្ជាក់នៅ​ក្នុងសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​កាណាដា លោក Ian McLeod បានឲ្យដឹងថា លោកស្រី Men ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់ស្ថាបនិក​ក្រុមហ៊ុនយក្សចិនម្នាក់ កំពុងប្រឈមមុខនឹង​ការធ្វើបត្យាប័នទៅកាន់​អាមេរិក ស្របពេលដែលសវនាការ​ស៊ើបសួរ ត្រូវបានគេកំណត់ នៅ​សប្ដាហ៍នេះ។

សូមជំរាបថា ជុំវិញការចាប់ខ្លួន​នេះ ត្រូវបានធ្វើឡើង​កាលពីថ្ងៃទី០១ ខែធ្នូ ក្រោយពេលដែលក្រសួងយុត្តិធម៌​អាមេរិក បានបើកការស៊ើប​អង្កេត លើក្រុមហ៊ុន Huawei ថា តើក្រុមហ៊ុននេះ ពិតជាជាប់ពាក់ព័ន្ធនឹងការលក់បរិក្ខា ឬបច្ចេកវិទ្យាទៅ​ឲ្យប្រទេសអ៊ីរ៉ង់ដែរទេ៕

Loading...