ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Huawei៖ លោកស្រី Meng Wanzhou ប្រឈមនឹងបទចោទប្រកាន់ក្លែងលើបញ្ហាអ៊ីរ៉ង់

ចិន: ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនដ៏ធំរបស់ចិន Huawei ប្រឈមនឹងការចោទប្រកាន់ក្លែងក្លាយ នៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។

លោកស្រី Meng Wanzhou ជាកូនស្រីស្ថាបនិកក្រុមហ៊ុន Huawei ត្រូវបានគេចោទប្រកាន់ពីបទរំលោភបំពានទណ្ឌកម្មរបស់អាមេរិក លើអ៊ីរ៉ង់។

ដោយលោកស្រី ត្រូវបានគេចាប់ខ្លួននៅទីក្រុង Vancouver ប្រទេសកាណាដា កាលពីថ្ងៃសៅរ៍ ហើយត្រូវប្រឈមមុខនឹងការធ្វើបត្យាប័ន ទៅកាន់សហរដ្ឋអាមេរិក។

ពាក់ព័ន្ធនឹងបញ្ហានេះ ចិនបានទាមទារឲ្យដោះលែងលោកស្រី Meng ដោយបានទទូចថា លោកស្រី មិនបានរំលោភបំពានច្បាប់ណាមួយឡើយ។

ដោយទ្បែកតុលាការ នឹងកំណត់ថា តើគួរអនុញ្ញាត ឬមិនឲ្យមានការធានាខ្លួនលោកស្រី។ តែបើតាមសវនាការ រយ:ពេលប្រាំម៉ោង ដែលបានបញ្ចប់កាលពីថ្ងៃសុក្រ បានបញ្ជាក់ថា ករណីនេះ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃច័ន្ទសប្ដាហ៍ក្រោយ៕

មតិយោបល់