ព័ត៌មានអន្តរជាតិ

បារាំង ប្រាប់លោក ត្រាំ ឲ្យបញ្ឈប់ការជ្រៀតជ្រែក កិច្ចការនយោបាយក្នុងប្រទេសខ្លួន

បារាំង: រដ្ឋមន្ត្រីការបរទេសបារាំង បាននិយាយកាលពីថ្ងៃអាទិត្យថា លោក ដូណាល់ ត្រាំ មិនគួរជ្រៀតជ្រែក ក្នុងកិច្ចការនយោបាយរបស់បារាំងនោះទេ ដែលការលើកទ្បើងនេះ បានកើតទ្បើងបន្ទាប់ពីប្រធានាធិបតីអាមេរិក បានរិះគន់បារាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីមានកុប្បកម្មនៅទីក្រុងប៉ារីស។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។

ដោយលោក ត្រាំ បានសរសេរនៅលើគណនី Twitter របស់លោកថា «កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺមិនទទួលបានដំណើរការល្អទ្បើយ សម្រាប់ទីក្រុងប៉ារីស បន្ទាប់ពីមានការតវ៉ា និងកុបកម្មនៅទូទាំងប្រទេសបារាំង»។

ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល បានប្រឈមមុខនិងប៉ូលិស ដែលរារាំងកុបកម្មនៅទីក្រុងប៉ារីស និងទីក្រុងនានានៅប្រទេសបារាំង កាលពីថ្ងៃសៅរ៍ ដោយបានគប់ដុំថ្ម ដុតរថយន្ត និងបំផ្លាញហាង និងភោជនីយដ្ឋានជាច្រើន នៅចុងសប្តាហ៍ទី ៤ ដើម្បីប្រឆាំងនឹងផែនការដំទ្បើងពន្ធប្រេង របស់ប្រធានាធិបតីលោក អេម៉ានុយអែល ម៉ាក្រុង៕

មតិយោបល់