ព័ត៌មានអន្តរជាតិ

ចិន រិះគន់ទង្វើកាណាដាថា អមនុស្សធម៌ និងរំលោភលើសិទ្ធិមនុស្ស ជុំវិញការចាប់ខ្លួនប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Huawei

ចិន: ក្រុងប៉េកាំង បានរិះគន់ប្រទេសកាណាដា អំពីការដោះស្រាយបញ្ហារបស់ខ្លួន ទាក់ទងនឹងការចាប់ខ្លួន ប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou នៅក្នុងប្រទេសកាណាដា កាលពីសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

ដោយរដ្ឋាភិបាលចិន បាននិយាយថា កាណាដា មិនបានអនុញ្ញាតឲ្យលោកស្រី Meng ទទួលបានការថែទាំវេជ្ជសាស្រ្តត្រឹមត្រូវនោះទេ ខណ:ដែលលោកស្រី កំពុងជាប់ឃុំឃាំងនោះ ហើយបានអំពាវនាវឲ្យមានការដោះលែង លោកស្រីភ្លាមៗ ដោយផ្អែកលើហេតុផលវេជ្ជសាស្ត្រ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kan បាននិយាយមុនពេលសវនាការលោកស្រី Meng កាលពីថ្ងៃច័ន្ទថា « យើងជឿជាក់ថា ការអនុវត្តរបស់កាណាដា ជាទង្វើអមនុស្សធម៌ ហើយរំលោភលើសិទ្ធិមនុស្ស ចំពោះលោកស្រី» ។

ក្នុងនោះលោក បានអះអាងថា លោកស្រី Meng គួរតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ខណ:ដែលកំពុងរង់ចាំការធ្វើបត្យាប័នមួយ ដោយលោកលើកឡើងពីការព្រួយបារម្ភ ចំពោះសុខភាពរបស់លោកស្រី នៅពេលកំពុងជាប់ឃាំង នៅក្នុងប្រទេសកាណាដា៕

មតិយោបល់