ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងធ្វើការជាមួយសហភាពអឺរ៉ុប ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី ចំពោះអ៊ុយក្រែន

រុស្ស៊ី: ក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ទាក់ទងនឹងឧបទ្ទវហេតុ នៅតំបន់ Kerch Strait ថា ក្រុងវ៉ាស៊ីនតោន នឹងបន្តធ្វើការជាមួយបណ្តាប្រទេសអ៊ឺរ៉ុប ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨។

កាលពីថ្ងៃសៅរ៍ ក្រសួងបាននិយាយថា អាមេរិក នឹងបន្តធ្វើឲ្យរុស្ស៊ី មានការទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួន ដោយពួកគេ នឹងបន្តធ្វើការជាមួយដៃគូអ៊ឺរ៉ុប រួមទាំងសម្ព័ន្ធមិត្ត ដើម្បីជាការសាមគ្គីគ្នា ក្នុងគោលបំណងប្រឆាំងនឹងការឈ្លានពានរបស់វិមានក្រឹមឡាំង ។

ប្រភពដដែល បានបន្ថែមថា អាមេរិក សូមស្វាគមន៍ចំពោះការសម្រេចចិត្តជាឯកច្ឆន្ទរបស់ក្រុមប្រឹក្សាអឺរ៉ុប ដើម្បីពន្យារពេលទៅលើទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងរុស្ស៊ី ហើយអាមេរិក ក៏គាំទ្រជំហររបស់សហភាពអឺរ៉ុប ដែលថា ការវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃទី ២៥ ខែវិច្ឆិកា លើនាវាអ៊ុយក្រែន នៅសមុទ្រខ្មៅ គឺជាការរំលោភលើច្បាប់អន្តរជាតិ រួមទាំងស្វាគមន៍ផងដែរ សម្រាប់កិច្ចប្រឹងប្រែងរបស់សហភាពអឺរ៉ុប ក្នុងការផ្តល់ការគាំទ្រដល់អ៊ុយក្រែន ដែលបានរងផលប៉ះពាល់ ដោយសារការឈ្លានពានរបស់រុស្ស៊ី នៅក្នុងសមុទ្រ Azov »៕

មតិយោបល់