ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់នៅអង្គភាពដឹកជញ្ជូនតាមនាវារបស់រដ្ឋចិន ត្រូវជាប់ចោទពីបទពុករលួយ អាចប្រឈមនឹងទោសប្រហារជីវិត

ចិន: កាសែត South China Morning Post បានរាយការណ៍ថា អ្នកគ្រប់គ្រងជាន់ខ្ពស់នៅអង្គភាពដឹកជញ្ជូនតាមនាវារបស់រដ្ឋចិន ត្រូវបានជាប់ចោទពីបទស៊ីសំណូក ហើយអាចត្រូវប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។

កាលពីថ្ងៃច័ន្ទគណ:កម្មាធិការកណ្តាលរបស់ចិន សម្រាប់អង្គភាពវិន័យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Sun ត្រូវបានរកឃើញថា មានកំហុសពីការប្រើប្រាស់ឋាន:របស់ខ្លួន ដើម្បីទទួលបានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ និងទទួលសំណូក។

ប្រភពដដែលបានបន្ថែមថា «ក្នុងនាមជាអ្នកដឹកនាំជាន់ខ្ពស់ និងជាអ្នកទទួលខុសត្រូវ នៃសហគ្រាសរដ្ឋ លោក Sun Bo បានបំពានសិទ្ធិអំណាចរបស់លោក ហើយមិនស្មោះត្រង់ ចំពោះបក្សកុម្មុយនីស្តទ្បើយ»។

ដោយការស៊ើបអង្កេតរបស់គណ:កម្មាការ បានឲ្យដឹងថា លោក Sun ត្រូវបានបណ្តេញចេញពីគណបក្ស និងឃុំខ្លួនដោយអាជ្ញាធរចិន កាលពីខែមិថុនា លើការចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយ៕

មតិយោបល់