ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ៖ ប្រព័ន្ធយោធាអាមេរិក មិនសមស្រប សម្រាប់ជម្លោះ ជាមួយចិន និងរុស្ស៊ីទ្បើយ

អាមេរិក: យោងតាមរបាយការណ៍របស់មន្ទីរបញ្ចកោណ បានឲ្យដឹងថា ការផ្គត់ផ្គង់ភស្ដុភារ និងទ័ពរបស់ក្រសួងការពារជាតិអាមេរិក បានថមថយ ហើយឥឡូវនេះ ពួកគេត្រូវការការធ្វើទំនើបកម្មយ៉ាងសំខាន់ រួមទាំងការផ្តល់មូលនិធិដល់អ្នកជាប់ពន្ធ ប្រសិនបើក្រុងវ៉ាស៊ីនតោន ចង់ធ្វើសង្គ្រាម ជាមួយរុស្ស៊ី ឬចិន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។

របាយការណ៍របស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រការពារជាតិ (DSB) បានអះអាងថា៖ «ចាប់តាំងពីការបញ្ចប់សង្រ្គាមត្រជាក់មក អាមេរិក មិនបានប្រយុទ្ធប្រឆាំងនឹងសត្រូវ ដែលមានលទ្ធភាពបង្កមហន្តរាយដល់សង្វាក់ផ្គត់ផ្គង់យោធា និងការដាក់ពង្រាយទាហាន ព្រមទាំងសម្ភារ:យោធានោះទេ»។

របាយការណ៍នេះ បានកត់សម្គាល់ថា ប្រព័ន្ធផ្គត់ផ្គង់ភស្ដុភារ និងទ័ពដឹករបស់មន្ទីរបញ្ចកោណ បានទទួលរងនូវការធ្វេសប្រហែស និងកង្វះថវិកា។

ការធ្លាក់ចុះ ដោយសារការធ្វេសប្រហែសនេះ បានបង្ហាញថា វាជាកំហុសឆ្គងមួយ។ ដោយលោក Craig Fields ប្រធានក្រុម DSB បានថ្លែងក្នុងរបាយការណ៍ថា បើគ្មានការផ្តល់បុគ្គលិកយោធា សម្រាប់ជាធនធានទេ ការអភិវឌ្ឍន៍យុទ្ធសាស្រ្ត និងបច្ចេកវិជ្ជាកម្រិតខ្ពស់ នឹងមិនមានឱកាសដល់ការធ្វើសង្គ្រាមបានទ្បើយ៕

មតិយោបល់