ព័ត៌មានអន្តរជាតិ

ជំនួយមនុស្សធម៌ជាច្រើនតោន ត្រូវបានរុស្ស៊ីផ្តល់ជូនស៊ីរី បន្ទាប់ពីការដកទ័ពអាកាស

(មូស្គូ)៖ ក្រោយពីការដកទ័ពអាកាសរុស្ស៊ីចេញពីស៊ីរី កាលពីមួយខែមុននេះ រដ្ឋាភិបាលរុស្ស៊ី បានធ្វើការបញ្ជូនជំនួយមនុស្សធម៌ ដែលមានទម្ងន់ ៦០តោន ទៅកាន់មូលដ្ឋានទ័ព អាកាស Hmeymim ស្ថិតនៅភាគពា័ព្យប្រទេសស៊ីរី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃច័ន្ទ ទី២៨ ខែមីនា ឆ្នាំ២០១៦។
មូលដ្ឋានទ័ពអាកាស Hmeymim ក៏ជាទីតាំងឈរជើងរបស់រុស្ស៊ីមួយផងដែរក្នុងទឹកដីស៊ីរី។ ជំនួយនេះនឹងត្រូវដឹកនាំយកជំនួយ ទៅចែកជូន អ្នកក្រុង និង អ្នកភូមិទាំងឡាយ ដែលបានចូលរួមជាមួយកងកម្លាំងរដ្ឋាភិបាលស៊ីរី ក្នុងការវាយបណ្តេញពួកប្រឆាំង និងក្រុម ISIS កន្លងមក ដោយមានកិច្ចសហការជាមួយនឹងអាជ្ញាធរស៊ីរី។ 
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់គ្នាត្រូវបានបង្កើតឡើងដោយអាមេរិក និង រុស្ស៊ី កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ ២០១៦ ដែលអាមេរិក និង រុស្ស៊ី ជាអ្នកចរចាគ្នាបាន ជឿជាក់ថានឹងអាចដោះស្រាយជម្លោះ ដ៏រុាំរ៉ៃក្នុងប្រទេស មជ្ឈិមបូព៌ាមួយនេះ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និង រាប់លាននាក់ទៀត ភៀសខ្លួន៕

   
 

មតិយោបល់